ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

មិនសរសើរ​​មិនបាន! ហេង ចន្ថា គ្រង​ឈុត​ប្រពៃណី​ខ្មែរ ពិតជា​ស្រស់​ស្អាត​​មែន! (មានវីដេអូ)

 

(ភ្នំពេញ)៖ តារាសម្ដែងរាងតូចច្រឡឹង ចង្កេះអង្ក្រង ភ្នែកមុតថ្លា កញ្ញា ហេង ចន្ថា បានប្រឡូកចូលសិល្បៈ រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែគេសង្កតឃើញថា មិនសូវមានវត្តមានតារាសម្ដែងរូបនេះ នៅក្នុងវិស័យសិល្បៈប៉ុន្មានទេ។ អ្វីដែលគេចាប់អារម្មណ៍ ថ្មីៗនេះ តារាសម្ដែងដ៏ស្រស់ស្អាត ហេង ចន្ថា បានពន្លេចខ្លួនក្នុងឈុតសម្លៀកបំពាក់កូនក្រមុំខ្មែរ ជាមួយពន្លឺភ្លឺព្រិចៗ រំលេចដោយត្បូងចែងចាំង ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការបង្ហាញខ្លួនលើកនេះ ។

ជាការពិតណាស់ តារាសម្ដែងរង្វង់មុខមូលក្រឡង់ កញ្ញា ហេង ចន្ថា បានថតឈុតប្រពៃណីខ្មែរឲ្យសំអាងការមួយ ដោយមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរឥតខ្ចោះ ដែលមានប្រិយមិត្តណោក្នុងបណ្ដាញហ្វេសប៊ុក លាន់មាត់សរសើរមិនដាច់ពីមាត់ថា អតីតបវរកញ្ញាឯក «Miss grand Cambodia 2016»ពិតជាស្រស់ស្អាត ដូចជាម្ចាស់ក្សត្រីអ៊ីចឹង។

ទោះបីជាយ៉ាងណាក្ដី ក្រៅពីអាជីពជាតារាម៉ូដែល ដ៏ស្រស់ស្អាត និងជាតារាសម្ដែងក្មេងខ្ចី កញ្ញា ហេង ចន្ថា ក៏មានហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានថតស្ពតពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនផ្សេងៗទៀតផង។

Posted by Heng ChanTha Mgc on 3 កញ្ញា 2017

 

 

ប្រភព៖Khmertalking

មតិយោបល់