ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ពិធីការនី កញ្ញា​ ហ៊ិន​ ច័ន្ទនីរ័ត្ន គ្រងឈុត​កូនក្រមុំ ពិត​ជា​ស្រស់​ស្អាត ធ្វើ​ឲ្យ​បុរសៗ​សំឡឹង​​មិន​ដាក់ភ្នែក!

 

(ភ្នំពេញ)៖ ពិធីការិនីពូកែវោហារស័ព្ទ ទឹកមុខមានមន្តស្នេហ៍ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គេសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ កំពុងមានការមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈ ទាំងការថតស្ប៉ត ផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗ និងការថតសម្អាងការ ល្បីៗជាច្រើន។ ជាក់ស្ដែង ថ្មីៗនេះ ពិធិការិនីរាងស្រឡូនរូបនេះ បានរំលេចខ្លួនក្នុងឈុតកូនក្រមុំ ដែលធ្វើឲ្យបុរសៗ ភ្លឹកស្មារតី ឈ្លក់វង្វេងនឹងសម្រស់ របស់នាង។

ជាការពិតណាស់ ពិធីការិនីភ្នែកមូលក្រឡង់ ច្រមុះស្រួច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ ឈុតកូនក្រមុំ ជាមួយនឹងការផាត់មុខបែបបរទេស ហាក់បីដូចជាស្ទីលប្លែកមួយបែប សម្រាប់វាយប្រហារបេះដូងបុរសឲ្យឈ្លក់វង្វេង ធ្លាក់ក្នុងអន្លង់ស្នេហ៍ ព្រមទាំងចង់ក្លាយជាកូនកម្លោះរបស់នាងគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត ចំពោះការសម្លៀកបំពាក់ពណ៌ទឹកមាស អមដោយការផាត់មុខបែបសិចស៊ី ពីអ្នកជំនាញផាត់មុខ កាន់តែរំលេចសម្រស់ស្រស់ស្អាត ទាក់ទាញមួយកម្រិត ពិតជាស័ក្តិសមទៅនឹងដងខ្លួន ពិធីការិនីរូបនេះខ្លាំងណាស់។

គួរបញ្ជាក់ថា ពិធីការនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានកាន់អាជីពពិធីការិនីនៅក្នុងវិស័យសិល្បៈ យូរឆ្នាំមកហើយ ទោះបីជាមានការរវល់ គ្មានពេលឈប់សម្រាក ប៉ុន្តែនាងនៅតែឆ្លៀតពេល ថែរក្សាសម្រស់ឲ្យនៅក្មេងវ័យ ស្រស់ស្អាត គង់វង្ស មិនប្រែប្រួលឡើយ។ ចំណែកឯកត្តាជំរុញ ឲ្យនាងមានភាពជោគជ័យ រហូតមកដល់ថ្ងៃនេះ ដោយសារតែការខិតខំប្រឹងប្រែងធ្វើការ មិនរើសអើងការងារ ហើយត្រូវបានមិត្តរួមអាជីព លួចសរសើរថា នាងតែងតែយកចិត្តទុកដាក់ចំពោះការងារ មានភាពរួសរាយរាក់ទាក់ ចំពោះមិត្តរួមក្រុម មិនរើសអើងអ្វីនោះទេ៕

 

ប្រភព៖Khmertalking

មតិយោបល់