ថ្ងៃ អង្គារ ទី 16 ខែ កក្កដា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ អង្គារ ទី 16 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ឈុតប្រពៃណីថ្មី របស់ មាន សូនីតា ពិតជា​ទាក់ទាញ និង​​​​ស្រស់ស្អាត​ ធ្វើ​ឲ្យ​ប្រុសៗ​ភ្លឹកស្មារតី​ គ្រប់ៗគ្នា​តែម្ដង​!

 

(ភ្នំពេញ)៖ តារាសម្ដែងស្រីញញឹមស្រស់ បង្កប់ដោយមន្តស្នេហ៍ មានប្រជាប្រិយភាពរួសរាយរាក់ទាក់ កញ្ញា មាន សូនីតា ត្រូវបានមហាជន ដាក់រហស្សនាមឲ្យថា «រាជនីក្រមា» ដ៏ស្រស់សោភាមួយរូប ពោរពេញទៅដោយទេពកោសល្យ និងចំណេះដឹងខ្ពង់ខ្ពស់មានថ្វីដៃ ក្នុងការច្នៃប្រឌិតក្រមាខ្មែរស្អាតៗ ឲ្យទៅជារបស់ប្រើប្រាស់យ៉ាងមានតម្លៃ និងសោភ័ណភាព គួរឲ្យទាក់ទាញ។ ជានិច្ចការតារាស្រីរូបនេះ តែងតែបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឈុតប្លែកៗ ធ្វើពីក្រមា ដែលបានបង្កប់នូវអត្ថន័យជាច្រើន ដោយបង្ហាញពីអត្តសញ្ញាណខ្មែរពិតៗ ខណៈថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ជាពិសេសនោះ គឺមិត្តក្នុងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែឃើញនាងបង្ហោះរូបតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរ រ៉ូបសមោស និងឈុតអាពាហ៍ពិពាហ៍ ជាច្រើនសន្លឹក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបភាពទាំងនោះពិតជាមានភាពស្រស់ស្អាត មិនធម្មតា។

ជាការពិតណាស់ ក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ បានរំលេចសម្រស់តារាសម្ដែងស្រី ថ្ពាល់ខួច មាន សូនីតា ឲ្យកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត ជាមួយកែវភ្នែកមុតថ្លា សក់ភ្លឺរលោង និងស្នាមញញឹមពោរពេញដោយមន្តស្នេហ៍ បានធ្វើឲ្យបុរសៗ មិនតិចនាក់ទេ ដែលឈ្លក់វង្វេងនឹងរូបសម្រស់ របស់រាជនីក្រមាម្នាក់នេះ។ ដោយឡែក គេសង្កេតឃើញថា រាជមីក្រមាម្នាក់នេះ ចូលចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជន នៅតាមតំបន់ទេសចរណ៍ ធម្មជាតិទាំងក្នុងប្រទេស ក្រៅប្រទេស ពោលគឺស្ទើរតែពាសពេញទ្វីបអឺរ៉ុប។ កត្តាទាំងនេះ បណ្ដាលឲ្យមហាជន ផ្ដោតអារម្មណ៍ កាន់តែខ្លាំងឡើង ព្រមទាំងចង់ដឹងពីជីវិតឯកជន និង ជីវិតរស់នៅប្រចាំថ្ងៃរបស់រាជនីក្រមា រូបនេះជាខ្លាំង។

ជាក់ស្ដែង ការតែងខ្លួនក្នុងឈុតប្រពៃណីបុរាណរបស់ មាន សូនីតា រូបនេះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាងមានសម្រស់ស្រស់ស្អាតដ៏ពិសេស និង ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យ ស្នាដៃ និងភាពប៉ិនប្រសព្វរបស់នាង មិនថាមុខរបរការងារ ក្នុងការច្នៃក្រមាធ្វើជារ៉ូបនោះទេ។

ចង់ដឹងថា តើឈុតប្រពៃណីរបស់រាជនីក្រមា មាន សូនីតា មានភាពខុសប្លែកពីការស្លៀកពាក់កូនក្រមុំ យ៉ាងណានោះ សូមទស្សនារូបភាព ដូចខាងក្រោម៖

 

ប្រភព៖ khmertalking

មតិយោបល់