ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

បេប៊ី បង្ហាញខ្លួន​ក្នុង​ឈុត​កូនក្រមុំ សារជាថ្មី​ ធ្វើឲ្យ​មហាជន​មើល ស្ទើរតែ​មិន​​​ប្រិចភ្នែក

 

(ភ្នំពេញ)៖ ពិតជាស្រស់ស្អាតខ្លាំងណាស់ កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ពេលបង្ហាញខ្លួនសារជាថ្មីក្នុងឈុតកូនក្រមុំ។ នេះមិនមែនជាលើកទីមួយទេ ដែលកញ្ញា បេប៊ី តុបតែងខ្លួន និងគ្រងឈុតកូនក្រមុំ បង្អូតដល់អារម្មណ៍មិត្តយុវវ័យ ជាពិសេសនារីដែលជិតដល់ថ្ងៃរៀបការ។ រាល់ពេលដែលតារាសម្ដែងញញឹមស្រស់រូបនេះ បង្ហាញខ្លួនក្នុងឈុតកូនក្រមុំម្ដងៗ គឺមានការចាប់អារម្មណ៍ពីមហាជនជាច្រើន និងមានការសរសើរ មិនដាច់ពីមាត់ ថាស្រស់ស្អាត ស័ក្តិសមជានារីខ្មែរ។

បើតាមការកត់សម្គាល់ គេសង្កេតឃើញថា កញ្ញា បេប៊ី បន្ទាប់ពីមានការងារមមាញឹកក្នុងការសម្ដែងខ្សែភាពយន្តជាច្រើនរួចមក នាងត្រូវបានក្រុមហ៊ុនតូចធំជាច្រើន ទាក់ទងទៅថតពាណិជ្ជកម្ម ខណៈមួយរយៈនេះនាងកំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងការថតស្ពតអាពាហ៍ពិពាហ៍។

ដោយសារតែសម្រស់ស្រស់ស្អាតពីធម្មជាតិ និងមុខមាត់អំណោយផលពីធម្មជាតិ ដោយលាយឡំទាំងទេពកោលស្យខាងសិល្បៈផងនោះ កញ្ញា បេប៊ី គឺមានវត្តមានជានិច្ចមិនថា កម្មវិធីតូចធំនោះទេ ពោលគឺមានទីផ្សារមមាញឹកតែម្ដង។

តោះ! កុំឲ្យខាតពេលយូរចង់ដឹងថា កញ្ញា រចនាពេជ្រ ហៅ បេប៊ី គ្រងឈុតកូនក្រមុំស្រស់ស្អាតដ៏កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

 

ប្រភព៖ khmertalking

មតិយោបល់