ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ពិតទេ ក្រោយបែកគ្នា អតីតគូដណ្តឹង នី មុនីនាថ កំពុងមានទំនាក់ទំនងជាមួយ ចាន់ ស្រីរ័ត្ន?

 

ភ្នំពេញ៖ រឿងក្តីរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង ហាក់ដូចជាមិនទៅមុខសោះ ដោយឃើញតារាស្រីរូបនេះ ដូចជាមិនខ្វល់ ជាមួយនឹងរឿងទាំងនេះបន្តិចសោះឡើយ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក៏មានការសង្ស័យមួយ ព្រោះតែឃើញ តារាសម្តែងស្រីមួយដួង ដែលមានរូបសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន កំពុងមានភាពស្និទ្ធស្នាលជាមួយនឹងអតីតគូដណ្តឹងរបស់អ្នកនាង នី មុនីនាថ។

ដោយឃើញរូបភាពប៉ុន្មានសន្លឹក បានបង្ហោះនៅក្នុងបណ្តាញសង្គម ជាមួយនឹងភាពស្និទ្ធស្នាលរបស់ពួកគេ ទើបធ្វើឲ្យមហាជនសង្ស័យយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ពិតជាចង់ដឹងថារឿងនេះជារឿងពិត ឫក៏យ៉ាងណា។

ដូច្នោះ មានតែការបកស្រាយពីបុគ្គលទាំងពីររូបនោះទេ ទើបលេងមានការសង្ស័យ តទៅទៀត ព្រោះថាពួកគេអាចជាមិត្តរួមការងារជាមួយគ្នាក៏ថាបាន៕

តារាសម្តែងស្រីមានសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន
តារាសម្តែងស្រីមានសម្រស់ស្រស់ស្អាតកញ្ញា ចាន់ ស្រីរ័ត្ន
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
រូបភាពដែលមហាជនគិតថា ពួកគេមានទំនាក់ទំនងជាមួយគ្នា
កញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង

 

 

ប្រភព៖ khmerload

មតិយោបល់