ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ធ្លាយតម្លៃខ្លួនតារាKpop គ្រាន់តែសម្តែង១ភាគ បានប៉ុណ្ណឹងទៅហើយ ទម្រាំតែមួយរឿងពេញនោះ ដឹងបានប៉ុន្មានទៅ?

 

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយដ៏ពេញបំផុតមួយរបស់កូរ៉េ Instiz បានទម្លាយ​ពីតម្លៃខ្លួន របស់តារាចម្រៀង Kpop ល្បីៗ ដែលប្រែមកចាប់អាជីពសម្តែង ដោយពួកគេអាចទទួលបានតម្លៃខ្លួនខ្ពស់ រហូតទៅដល់ខ្ទង់លានវ៉ុន គ្រាន់តែសម្តែងតែមួយភាគ នៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ។

ជាក់ស្តែង នៅក្នុងបញ្ជីរាយឈ្មោះខាងក្រោមនេះ គឺមានសុទ្ធសឹងតែតារាចម្រៀងល្បីកំពូលៗ ដូចជា សមាជិកក្រុម SNSD កញ្ញា YoonA សមាជិកក្រុម BTOB លោក Sungjae និង អតីតសមាជិកក្រុម Miss A កញ្ញា Suzy ជាដើម។

ជាការពិតណាស់ ហើយរបាយការណ៍តម្លៃខ្លួនទាំងនេះ គឺសុទ្ធសឹងតែជាតួលេខចុងក្រោយបង្អស់ ដែលទទួលបានផងដែរ។ ហើយក្នុងចំណោមតារាខាងក្រោមនេះ ដូចជា Suzy ជាដើមគឺនាង ទទួលបានភាពជោគជ័យយ៉ាងធំធេង នៅក្នុងវិស័យសម្តែងខ្សែភាពយន្តនាពេលបច្ចុប្បន្ន ដូចនេះនាងត្រូវបានអ្នកគាំទ្រ រំពឹងទុកថាតម្លៃខ្លួនរបស់នាង នឹងកាន់តែកើនឡើងជាងនេះថែមទៀតផង។

អាចនិយាយបានថា តម្លៃខ្លួនរបស់តារាKpopទាំងនេះ ពិតជាខ្ពស់មិនធម្មតាឡើយ ដោយគ្រាន់តែសម្តែងខ្សែភាពយន្តត្រឹមតែមួយភាគ ទទួលមានរាប់លានវ៉ុនទៅហើយ ចុះទម្រាំតែខ្សែភាពយន្តនីមួយៗ មានមិនក្រោម១០ដល់៣០ភាគនោះ មានប៉ុន្មានលានវ៉ុនទៅ៕

ខាងក្រោមនេះ ជាតម្លៃខ្លួនសម្តែងក្នុងមួយភាគៗរបស់តារាKpopល្បីៗ៖  

SNSD – Yoona ក្នុងមួយភាគទទួលបាន(២០លានវ៉ុន ជិត២ម៉ឺនដុល្លារ)

SNSD – Yoona

INFINTE – L ក្នុងមួយភាគទទួលបាន (៧លានវ៉ុន ប្រហែល ៦ពាន់ដុល្លារ)

INFINTE – L

f(x) – Krystal ក្នុងមួយភាគទទួលបាន (៦លានវ៉ុន ប្រហែល ៥ពាន់ដុល្លារ) 

f(x) – Krystal

Miss A – Suzy ក្នុងមួយភាគទទួលបាន(២០លានវ៉ុន ជិត២ម៉ឺនដុល្លារ)

Miss A – Suzy

BTOB – Sungjae ក្នុងមួយភាគទទួលបាន (១០លានវ៉ុន​ ប្រហែល ៩ពាន់ដុល្លារ)

BTOB – Sungjae

Park Hyung Sik ក្នុងមួយភាគទទួលបាន (១០លានវ៉ុន​ ប្រហែល ៩ពាន់ដុល្លារ)

Park Hyung Sik

ប្រភព៖ khmerload

មតិយោបល់