ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

ស្អាតប៉ះស្អាត! មាន សូនីតា និង ម៉ាក សែនសូនីតា នៅជិតគ្នា សម្រស់មិនចាញ់គ្នាសោះ (មានវីដេអូ)

 

ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងស្រី ឬដែលគ្រប់គ្នាធ្លាប់ស្គាល់ថាជា «រាជនីក្រមា» កញ្ញា មាន សូនីតា បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។

ចំណែកឯតារាសម្តែងស្រីវ័យក្មេងកញ្ញា ម៉ាក សែនសូនីតា ឯណេះវិញ ក៏មិនអន់ដែរ ភាពល្បីល្បាញរបស់នាងក៏កាន់តែហក់ឡើងជាលំដាប់ ដោយសារតែសមត្ថភាពនៅក្នុងការសម្តែង និងភាពក្រមិចក្រមើមគួរឱ្យស្រលាញ់ផងដែរ។

Loading...

ហើយកាលពីម្សិលមិញនេះ តារាសម្តែងស្រីសម្បូរប្រជាប្រិយភាពកញ្ញា មាន សូនីតា និងតារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ក៏បានរួមការងារជាមួយគ្នា នៅក្នុងការថតរូបឱ្យសម្អាងការល្បីឈ្មោះមួយ ដោយមានការតុបតែងជាសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។

ទន្ទឹមនឹងនេះផងដែរ ក៏មានការតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់កូនក្រមុំពណ៌ស ទាក់ទាញភ្នែកអ្នកគាំទ្រយ៉ាងខ្លាំងផងដែរ។ ហើយពេលប៉ះសម្រស់គ្នានៅក្នុងឈុតប្រពៃណីខ្មែរ និងឈុតកូនក្រមុំបែបនេះ ធ្វើឱ្យតារាស្រីទាំងពីរដួងនេះទទួលបាននូវការចាប់អារម្មណ៍មិនស្ទើរទេពីអ្នកទស្សនា និងសរសើរអ្នកទាំងពីរមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ។

ចុះប្រិយមិត្តវិញ ស្រលាញ់តារាស្រីមួយណាជាង? ឬស្រលាញ់ទាំងពីរនាក់?

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះដូចតទៅ៖   

 

តារាសម្តែង មាន សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង មាន សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង មាន សូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង មាន សូនីតា និង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង មាន សូនីតា និង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីខ្មែរ
តារាសម្តែង មាន សូនីតា និង ម៉ាក សែនសូនីតា ក្នុងឈុតកូនក្រមុំ
តារាសម្តែង មាន សូនីតា និង ម៉ាក សែនសូនីតា ក្នុងឈុតកូនក្រមុំ

Loading...

មតិយោបល់