ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

​ក្រោយកាក់កប​ នឹង​អាជីវកម្ម​លក់ជ្រក់​ជើងមាន់ ​​តារា​សិចស៊ី ម៉ូលីកា​ បង្វែ​ម​ករកស៊ី​ លក់គ្រឿង​សំអាង​តាម​ Online​ វិញម្តង!

 

ភ្នំពេញ)៖ តារាចម្រៀងស្រីសាច់សខ្ចី ដូចបណ្ដូលចេក ដើមទ្រូងមូលក្បំ មានសម្រស់ទាក់ទាញប្រុសៗ ឲ្យដក-ក ចំហមាត់មើលមិនដាក់ភ្នែក កញ្ញា ម៉ូលីកា ត្រូវបានគេដឹងថា នាង គឺជាតារាចម្រៀង ប្រចាំផលិតកម្ម Rock ដែលមិនសូវជាមានប្រជាប្រិយភាពប៉ុណ្ណាទេ ក្នុងអាជីពសិល្បៈនេះ។ ដោយឡែកនាងបានបង្វែអារម្មណ៍ មករកស៊ី លក់ជ្រក់ជើងមាន់ តាម ហ្វេសប៊ុកវិញម្ដង ខណៈអាជីកម្មមួយនេះ មានអតិថិជនជាច្រើនគាំទ្រគួរសម។

ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាចម្រៀងស្រី ទឹកមុខសិចស៊ី ម៉ូលីកា ថ្មីៗនេះ បន្ទាប់ពីលក់ជ្រក់ជើងមាន់កាក់កបហើយនោះ នាងបានពង្រីកអាជីពបន្ថែមមួយទៀត គឺ លក់គ្រឿងសំអាងតាម Online ដូចជាផលិតផលពង្រីកដើមទ្រូង ជាដើម។ យ៉ាងណាមិញ បើតាមប្រភពច្បាស់ការណ៍ បានទម្លាយថា ស្រីស្រស់ រាងស្រឡូន ម៉ូលីកា រកបានចំណូលពីការលក់ទំនិញនេះ មិនតិចជាង១ពាន់ដុល្លារទេ ក្នុងមួយថ្ងៃ នេះបង្ហាញថាការងារលក់ដូររបស់នាង មានភាពកាក់កបជាងសិល្បៈ។

គួរបញ្ជាក់ថា កញ្ញា ម៉ូលីកា តែងតែបង្ហាញរូបភាពសិចស៊ី បញ្ចេញដើមទ្រូងមូលក្បំ ជាញឹកញាប់ តាមប្រព័ន្ធសង្គមហ្វេសប៊ុក ខណៈសម្រស់របស់នាង ធ្វើឲ្យប្រុសៗជាច្រើនរូប មើលហើយ ចង់បានរូបនាងមកនែបនិត្យ ជិតកាយ ទៅជាគូអនាគត៕

ប្រភព៖  khmertalking

មតិយោបល់