ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ពុធ ទី 26 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ស្មានតែស្លាប់! ហួសចិត្តគូស្នេហ៍មួយគូ រួមភេទដល់ថ្នាក់ដេកលក់ នៅលើឆ្នេរសមុទ្រ ត្រូវអ្នកទេសចរថតបាន

 

នៅថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ គេហទំព័រព័ត៌មាន The Mirror បានចុះផ្សាយឲ្យដឹងថា អ្នកទេសចរបានថតបង្ហោះវីដេអូ ពេលប្រទះឃើញគូស្នេហ៍មួយគូ ដេកអាក្រាតកាយនៅលើឆ្នេរសមុទ្រកណ្តាលវាលតែម្តង កំពុងបង្កការភ្ញាក់ផ្អើល និងល្បីខ្លាំងនៅលើបណ្តាញសង្គម។

គួរឲ្យដឹងថា ស្របពេលអ្នកទេសចរដែលស្ថិតនៅទីតាំងផ្ទាល់បានទាញកាមេរ៉ា ដើម្បីថតយកទេសភាពដ៏ស្រស់ស្អាត នៅក្បែរឆ្នេរសមុទ្រ  ស្រាប់តែប្រទះឃើញគូស្នេហ៍មួយគូដោយចៃដន្យ កំពុងដេកស្រាតននោលគោកក្បែរឆ្នេរសមុទ្រ។ បន្ទាប់ពីឃើញបែបនេះ អ្នកទេសចរពិតជាមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយនឹកស្មានថាមានមនុស្សស្លាប់នៅកន្លែងនោះ ប៉ុន្តែរឿងរ៉ាវដ៏គួឲ្យតក់ស្លុតទាំងនោះ បានប្រែមកជារឿងគួរឲ្យអស់សំណើចទៅវិញ ក្រោយពីពួកគេដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ដេកលក់ទាំងមិនដឹងខ្លួន។

គេឃើញតាមវីដេអូឃ្លីប  គូស្នេហ៍ទាំងពីរនៅតែដេកលង់លក់មិនដឹងខ្លូននៅឡើយ បើទោះជាមានមនុស្សអ៊ូអរកំពុងឈរថតពួកគេក៏ដោយ។ ទោះជាយ៉ាងណា គ្មានសេចក្តីរាយការណ៍ណា បង្ហាញពីអត្តសញ្ញាណរបស់ពួកគេថាមកពីប្រទេសណា  ឬជនជាតិអ្វីនោះទេ ដោយពួកគេគ្រាន់តែដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ ដេកលក់នៅឆ្នេរសមុទ្រតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

 

 

ប្រភព៖ khmerload

មតិយោបល់