ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

តារាប្រុស​វ័យក្មេង ទីនទីន បង្ហាញ​មុខឪពុក​ជា​លើក​ដំបូង!

 

(ភ្នំពេញ)៖ ក្រោយពីបានថតខ្សែភាពយន្តឲ្យផលិតកម្មហង្សមាស ក្នុងរឿង «សិសិររដូវក្នុងបេះដូង» លោក ទីនទីន ដែលជាតារាប្រុសទើបពន្លកថ្មី ដោយបានសម្តែងជាតួអង្គ ចិត្រា ហាក់មានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់។ ក្នុងនោះផងដែរ រាល់សកម្មភាពរបស់លោក តែងតែមានទស្សនិកជនជាច្រើនចាប់អារម្មណ៍ ពោលគឺតារាវ័យក្មេងខ្ចីម្នាក់នេះ មានហ្វេនច្រើនតែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ លោក លឹម វឌ្ឍនៈ ហៅ ទីនទីន បានបង្ហាញមុខឪពុកជាលើកដំបូង ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយឪពុករបស់លោក មានតួនាទីជាឧត្តមសេនីយ៍ទោ ខណៈការបង្ហាញមុខក្រុមគ្រួសារជាលើកដំបូងនេះ គឺក្នុងឱកាស លោក ទីនទីន ទទួលសញ្ញាបត្រ័ពីសាលាវេស្ទើនផងដែរ។

គួរបញ្ជាក់ថា តួអង្គចិត្រា ក្នុងរឿង «សិសិររដូវក្នុងបេះដូង» លោក ទីនទីន ទោះខ្លួនជាតារាថ្មីម្នាក់ ដែលទើបរះក្នុងពិភពសិល្បៈក៏ដោយ ប៉ុន្តែសម្រាប់ប្រជាប្រិយភាព ហាក់មានសន្ទុះខ្លាំង ដោយលោកមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈនេះទេ ថែមទាំងមានរូបសម្បត្តិ និងចំណេះដឹងបូករួមនឹងអត្តចារឹកសុភាពរាបសាហើយ ព្រមទាំងជាបុគ្គលម្នាក់ ពូកែឆ្លាតវ័យក្នុងមុខជំនួញ រកទទួលទានទៀតផង ខណៈលោកមានអាជីវកម្មលក់ផលិតផលល្អៗលើអនទ្បាញ ដោយមានអតិថិជនគាំទ្រច្រើនផងដែរ៕

 

ប្រភព៖​ Khmertalking

មតិយោបល់