ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ច្រៀងពីរោះណាស់ អ្នករស់នៅទីក្រុងភ្នំពេញ ទទួលបានការគោះបូតុងរហូតដល់ទៅបី ពីគ្រូបង្វឹក (មានវីដេអូ)

 

នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះកម្មវិធីលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA វគ្គ BLIND AUDITIONS សប្តាហ៍ទី៣ បានចាប់ផ្តើមដោយមានបេក្ខជនបេក្ខនារី ជាកុមារាកុមារីរបស់កម្ពុជា មានសមត្ថភាព និងភាពក្លាហានបានឡើងមកប្រកួត។ យ៉ាងណាមិញក៏មានកុមារីឈ្មោះ បូរ លីសា អាយុ៖ ១១ ឆ្នាំ អ្នករស់នៅទីក្រុងភ្នំពេញដែលមានសមត្ថភាពឡើងមកបកស្រាយនូវបទចម្រៀងជាមានចំណងជើង “អូនជារៃមាស” ។

ដោយការបកស្រាយបានយ៉ាងល្អ ហើយទាំងពិរោះផងដែរ កុមារីរូបនេះទទួលបានគោះបូតុងរហូតដល់ទៅ៣កៅអី ពីគ្រូបង្វឹក (Coaches)​ លោក ព្រាប សុវត្ថិ កញ្ញា សួសវីសា និងកញ្ញា ឱក សុគន្ធកញ្ញា ក្រោយពីមានសង្គ្រាមពាក្យសម្តីដណ្តើមយកបេក្ខជនរូបនេះចូលក្នុងក្រុមរបស់ខ្លួន ទីបំផុត កុមារី ឈួន លីហ្សា ក៏សម្រេចចិត្តចូលក្រុម Coach កញ្ញា សួសវីសា ដើម្បីត្រៀមខ្លួនទៅវគ្គបន្ត ។ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

មតិយោបល់