ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ច្រៀងពីរោះណាស់ អ្នករស់នៅខេត្ត កណ្ដាល ទទួលបានការគោះបូតុងរហូតដល់ទៅបី ពីគ្រូបង្វឹក (មានវីដេអូ)

 

នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះកម្មវិធីលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA វគ្គ BLIND AUDITIONS សប្តាហ៍ទី៣ បានចាប់ផ្តើមដោយមានបេក្ខជនបេក្ខនារី ជាកុមារាកុមារីរបស់កម្ពុជា មានសមត្ថភាព និងភាពក្លាហានបានឡើងមកប្រកួត។ យ៉ាងណាមិញក៏មានកុមារីឈ្មោះ រិទ្ធ សូនីតា​ អាយុ៖ ១៣ ឆ្នាំ អ្នកមកពីខេត្ត កណ្ដាលដែលមានសមត្ថភាពឡើងមកបកស្រាយនូវបទចម្រៀងជាមានចំណងជើង “ឈប់ព្រួយទៅបង” ។

ដោយការបកស្រាយបានយ៉ាងល្អ ហើយទាំងពិរោះផងដែរ កុមារីរូបនេះទទួលបានគោះបូតុងរហូតដល់ទៅ៣កៅអី ពីគ្រូបង្វឹក (Coaches)​ លោក ព្រាប សុវត្ថិ កញ្ញា សួសវីសា និងកញ្ញា ឱក សុគន្ធកញ្ញា ក្រោយពីមានសង្គ្រាមពាក្យសម្តីដណ្តើមយកបេក្ខជនរូបនេះចូលក្នុងក្រុមរបស់ខ្លួន ទីបំផុត កុមារី រិទ្ធ សូនីតា ក៏សម្រេចចិត្តចូលក្រុម Coach កញ្ញា ឱក សុគន្ធកញ្ញា ដើម្បីត្រៀមខ្លួនទៅវគ្គបន្ត ។ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

មតិយោបល់