ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

សូមចូលរួមរំលែកទុក្ខលោក ខេមរៈ សេរីមន្តផងដែលបាត់បង់………………..

 

ថ្ងៃនេះក្រុមគ្រួសារលោកខេមរៈ សេរីមន្ត មានទុក្ខយ៉ាងក្រៀមក្រំដែលបានបាត់បង់ប្អូនស្រីដែលជាទីស្រលាញ់ គឺកញ្ញាខេមរៈ ស្រីពៅ ដែលជាតារាចម្រៀងម្នាក់ផងដែរ ។

បើយោងទៅតាមគណនីហ្វេសបុករបស់លោក ខេមរៈ ភារុណដែលជាបង្កើតរបស់ខេមរៈ សេរីមន្ត និងខេមរៈ ស្រីពៅបានបញ្ជាក់ថា៖ នៅម៉ោងជាង១រសៀល ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោក បានទទួលមរណភាពហើយ ។


ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។
បើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្បៈខ្មែរ បានអោយដឹងថា កញ្ញា ខេមរៈ ស្រីពៅ ទទួលមរណភាពកំឡុងពេលសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ក្រោយជំងឺរ៉ាំរៃអស់រយៈពេល៤ឆ្នាំ ។
តារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាពក្នុងអាយុ២៦ឆ្នាំ នាថ្ងៃទី២៥ ខែមករា ៕

វេបសាយ SabayEnter.com សូមចូលរួមរំលែកទុក្ខផង!!!

មតិយោបល់