ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

កាតាស្គាល់រសជាតិពានរង្វាន់ Asian Cup ជាលើកដំបូងក្រោយបំបាក់……(មានវីដេអូ)

 

កាលពីយប់មិញនេះក្រុមដែលមានរហស្សនាមថា សាំម៉ូរៃបានប្រកួតតតាំងគ្នាំជាមួយនឹងក្រុមជម្រើសជាតិកាតា ក្នុងវគ្គផ្តាច់ព័ត្រពានរង្វាន់ Asian Cup 2019 នាប្រទេសអារ៉ាប់រួម នៅកីឡាករដ្ឋាន Zayed Port City Stadium ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៣៦,៧៧៦ នាក់ ។

ដែលការប្រកួតនេះក្រុមជម្រើសជាតិកាតាបានគ្រប់គ្រងបាល់បានយ៉ាងល្អដោយលេងជាលក្ខណៈសហការក្រុម ដែលបានចែកបាល់បានយ៉ាងល្អនៅវគ្គទី១ នៅនាទី១២ កីឡាករ Alzoez Ali បានត្រះបាល់យ៉ាងល្អ លោត Bicycle បានយ៉ាងល្អ មិនយូរប៉ុន្មាននៅនាទី ២៧ កីឡាករ Abdulaziz Hatem បានស៊ុតបាល់ពីចំណាយកោងចូលទីបានយ៉ាងល្អ ចប់វគ្គទី១ កាតា ២ ជប៉ុន ០ ។ លុះចូលដល់វគ្គទី២ នាទី៦៩ ទើបកីឡាករ TakumiMinamino បានសម្រេចគ្រាប់ទី១ ជូនជប៉ុន តាមបានមួយគ្រាប់មានក្តីសង្ឃឹមត្រឡប់មកវិញ ប៉ុន្តែអ្វីៗគ្រប់ត្រូវបានបញ្ចប់ក្តីសង្ឃឹមសម្រាប់ក្រុមជម្រើសជាតិជប៉ុនដោយការពិន័យបាល់១១ម៉ែត្រទៅឱ្យក្រុមជម្រើសជាតិកាតា ជាការបង្ករកំហុសដោយកីឡាករ Maya Yoshida នៅនាទី៨៣ កីឡាករ Akram Afif សម្រេចគ្រាប់ទី៣ ឱ្យកាតា ។ បញ្ចប់៩០ នាទី កាតា ៣ ជប៉ុន ១ ធ្វើឱ្យកាតាស្គាល់រសជាតិនៃការលើកពានរង្វាន់តំបន់អាស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ។

សូមទស្សនាវីដេអូហាយឡាយ៖

មតិយោបល់