ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ក្តៅៗ! មនុស្សស្លាប់ និង​​​​ទ្រព្យសម្បត្តិ​​​ជាច្រើន​ខូចខាត ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​​ដ៏កក្រើក​ នៅ​រដ្ឋធានី​កាប៊ុល!

 

(កាប៊ុល)៖ បំផ្ទុះគ្រាប់បែកដ៏កក្រើកនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ បានបង្កឲ្យមនុស្ស ស្លាប់ និងរបួស (មិនទាន់ដឹងចំនួនជាក់លាក់) ព្រមទាំងទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់ នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន មិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះ នោះឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងត្រូវបញ្ជាក់នាពេលបន្តបន្ទាប់ទៀត ខណៈកន្លែងកើតហេតុពេលនេះ ត្រូវបានគេរាយការណ៍ថា កំពុងតែមានមនុស្សចោមរោមមើលយ៉ាងកកកុញ៕

ប្រភព៖ khmertalking

មតិយោបល់