ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

បំផ្ទុះ​គ្រាប់បែក​កក្រើក​​រដ្ឋធានី​កាប៊ុល បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៧នាក់ និង​រងរបួស ១១០នាក់

 

(កាប៊ុល)៖ មនុស្សសរុប ១៧នាក់ បាត់បង់ជីវិត និង ១១០នាក់ រងរបួសធ្ងន់-ស្រាល នៅក្នុងការបំផ្ទុះគ្រាប់បែកយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ ខណៈទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់ នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។

គួរបញ្ជាក់តាមមន្ត្រីជំនាញអាហ្វហ្គានីស្ថានថា គ្រាប់បែកត្រូវបានគេដាក់បង្កៃនៅក្នុងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យតែម្តង ខណៈការសង្ស័យអំពីជនបង្ក ត្រូវធ្លាក់ទៅលើក្រុមតាលីបង់ និង ISIS៕

ប្រភព៖ khmertalking

មតិយោបល់