ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ហុងកុង ជម្លៀសប្រជាជនជាង១,៣០០នាក់ ដើម្បីដោះគ្រាប់បែក សល់ពីសង្គ្រាមលោកលើកទី២

 

(ហុងកុង)៖ ក្រុមប៉ូលិសហុងកុង នៅថ្ងៃសៅរ៍នេះ បានជម្លៀសប្រជាជនជាង១,៣០០នាក់ និងបានបិទផ្លូវសំខាន់ៗដើម្បីជួយសម្រួលដល់ក្រុមមន្ត្រីជំនាញ ដើម្បីដោះរំសេវគ្រាប់បែក ទម្ងន់១,០០០ផោន (ជាង៤៥៣គីឡូក្រាម) បង្សល់ពីសង្គ្រាមលោកលើកទី២ ដែលត្រូវបានរកឃើញកប់នៅក្រោមដី នាទីតាំងសំណង់មួយកន្លែង ស្ថិតក្នុងស្រុក Wanchai, នេះបើយោងតាម ភ្នាក់ងារសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។

គ្រាប់បែកនេះត្រូវបានរកឃើញ បន្ទាប់ពីកម្មករសំណង់ម្នាក់ បានទៅរាយការណ៍ប្រាប់ប៉ូលិស នាព្រឹកថ្ងៃសៅរ៍នេះ។ គ្រាប់បែករូបរាងជាបំពង់ដ៏ធំមួយនេះ មានប្រវែង១៤០សង់ទីម៉ែត្រ ហើយត្រូវបានរកឃើញ នៅជម្រៅ១៥ម៉ែត្រក្រោមដី។

នៅឯសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃនេះ, មន្ត្រីមកពីការិយាល័យកម្ទេចគ្រាប់បែក លោក Tony Chow បានឲ្យដឹងថា គ្រាប់បែកនេះមានទម្ងន់១,០០០ផោន ហើយអាចផ្ទុះខ្ចាយអំបែង ចម្ងាយចាប់ពី១,០០០ ទៅ២,០០០ម៉ែត្រឯណោះ។ ក្រុមប៉ូលិសបានដោះរំសេវគ្រាប់បែក នៅកន្លែងប្រទះឃើញតែម្តង ដោយសារវាមិនមានស្ថេរភាព ហើយមិនអាចដកយកចេញបាន។

ការដោះគ្រាប់បែកនឹងចាប់ផ្តើមធ្វើឡើងនៅយប់ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ហើយបណ្តាផ្លូវនៅជុំវិញតំបន់ Wan Chai North នឹងត្រូវបិទចាប់ពីពាក់កណ្តាលយប់តទៅ។

យោងតាមមន្ត្រីប៉ូលិស បានប្រាប់ឲ្យដឹងថា គ្រាប់បែកនេះបានបន្សល់មកពីសម័យសង្គ្រាមលោកលើកទី២ ដែលវាត្រូវបានទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក នៅចន្លោះឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥៕

 

ប្រភព៖ khmertalking

មតិយោបល់