ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

ក្រោយ​​​ច្រឡំ​​ចុច​ប៊ូតុង​ព្រមាន​ពី​​មីស៊ីល, ប្រធាន​​ទីភ្នាក់ងារ​ប្រកាស​អាសន្ន​រដ្ឋហាវ៉ៃ លាលែង​​ពី​តំណែង

 

(ឡូស អាន់ជែលឡែស)៖ ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ បានសម្រេចចិត្តលាលែងពីតំណែងហើយ ខណៈបុគ្គលិកម្នាក់ដែលបានចុចច្រឡំលើប៊ូតុងព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីលត្រូវបានបណ្ដេញចេញពីការងារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ Star Advertiser ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ លោក Vern Miyagi បានទទួលខុសត្រូវទាំងស្រុង ព្រមទាំងបានដាក់លិខិតលាលែងពីតំណែងនៅថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ បុគ្គលិកម្នាក់ដែលចុចច្រឡំលើប៊ូតុងព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីល ត្រូវបានបណ្ដេញចេញពីការងារកាលពីថ្ងៃសុក្រ ហើយអនុប្រធាននៃទីភ្នាក់ងារមួយនេះម្នាក់បានលាលែងពីតំណែង ខណៈបុគ្គលិកម្នាក់ទៀតត្រូវបានព្យួរពីការងារ ដោយគ្មានប្រាក់ខែ។

Loading...

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ អាជ្ញាធររដ្ឋហាវ៉ៃបានចេញមុខសូមទោសចំពោះ ភាពចលាចលដែលបង្កឡើងដោយបុគ្គលិកម្នាក់ បានចុចច្រឡំលើប៊ូតុងព្រមានពី ការវាយប្រហារដោយគ្រាប់មីស៊ីល។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ការច្រឡំនេះគ្រាន់តែជាការធ្វើសមយុទ្ធតែប៉ុណ្ណោះ៕

ប្រភព៖ khmertalking

Loading...

មតិយោបល់