ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

ផ្ទុះកំហឹងជុំវិញករណី ជនបរទេសជិះក្របីស្រាតនៅប្រទេសហ្វីលីពីន ខណៈដែលសត្វក្របីត្រូវបានគេចាត់ទុក ជាអត្តសញ្ញាណជាតិ

 

ហ្វីលីពីន៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានមហាជនខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានអនុញ្ញាតឲ្យភ្ញៀវទេសចរ ជិះសត្វក្របីទាំងស្រាតននោលគោក ខណៈដែលសត្វក្របី ត្រូវបានគេចាត់ទុកថាជា សត្វតំណាងឲ្យអត្តសញ្ញាណជាតិរបស់ប្រទេស​ហ្វីលីពីន។

លោក Liam Cox បានបើកអាជីវកម្មជិះក្របីកម្សាន្តលេង នៅលើកោះ Siargao ប្រទេស ហ្វីលីពីន ជាច្រើនឆ្នាំកន្លងមកហើយ។

Loading...
ការជិះក្របីកម្សាន្ត
ការជិះក្របីកម្សាន្ត

កាលពីពេលថ្មីៗនេះ គាត់បានបង្ហោះរូបភាពមួយចំនួន នៅលើអុីនធឺណេត ដោយក្នុងរូបភាពទាំងនោះ គឺបង្ហាញអំពីភ្ញៀវទេសចរបរទេសកំពុងជិះសត្វក្របី ទាំងគ្មានសម្លៀកបំពាក់បិទបាំងរាងកាយ។

ភ្ញៀវទេសចរជិះក្របីស្រាត
ភ្ញៀវទេសចរជិះក្របីស្រាត

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៃប្រទេសហ្វីលីពីន បានកសាងសំណុំរឿងចោទប្រកាន់បុរសឈ្មោះ Liam Cox និងជនពាក់ព័ន្ធ ក្រោយមានការផ្ទុះកំហឹងពីសំណាក់មហាជន។ ទង្វើនេះ ត្រូវបានមហាជនចាត់ទុកថា កំពុងមាក់ងាយលើវប្បធម៌ ក៏ដូចជាអត្តសញ្ញាណជាតិរបស់ប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ។

គួររម្លឹកដែរថា សត្វក្របីត្រូវបានអតីតប្រធាធិបតី ប្រទេសហ្វីលីពីន លោក Emilio Aguinaldo (កាន់តំណែង១៨៩៩ – ១៩០១) បានប្រកាសជាសារធាណៈ ថាជាសត្វ ដែលតំណាងឲ្យអត្តសញ្ញាណជាតិរបស់ខ្លួន។

លោក Emilio Aguinaldo
រូបតំណាង

លោក Liam Cox បានប្រាប់សារព័ត៌មានក្នុងស្រុកថា រូបគាត់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយគាត់ព្រមទាំងបានលុបចោលនូវរូបភាពដែលបានបង្ហោះនោះផងដែរ ក្រោយកើតមានប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម៕

Loading...

មតិយោបល់