ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

តួកគី ​និងអាមេរិក​ ព្រមងាកមកស្តារ​ទំនាក់ទំនង​ឡើងវិញ ដើម្បីដោះស្រាយ​ភាពតានតឹង ដែលកំពុង​​កើនឡើង!

 

(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី លោក Mevlut Cavusoglu បានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលតួកគី និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ វិលរកភាពធម្មតាឡើងវិញ បន្ទាប់ពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ភាពតានតឹងបានកើនឡើង ដោយសារតែប្រតិបត្តិការយោធាតួកគី នៅក្នុងប្រទេសស៊ីរី, នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Rex Tillerson ដែលកំពុងបំពេញដំណើរទស្សនៈកិច្ចនៅតួកគី លោក Cavusoglu បានលើកឡើងថា ភាគីទាំងពីរ នឹងបង្កើតយន្តការ ដើម្បីដោះស្រាយនូវបញ្ហា ដែលបានធ្វើឲ្យមានភាពតានតឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មន្ត្រីកំពូលផ្នែកការទូត របស់តួកគីរូបនេះ បានបន្ថែមថា ភាគីទាំងពីរ នឹងធ្វើនូវកិច្ចប្រជុំមួយទៀត នៅពាក់កណ្តាលខែមីនាខាងមុខ ដោយវាគឺជាផ្នែកមួយនៃយន្តការ។

Loading...

សម្រាប់លោក Tillerson បានបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏ជ្រាលជ្រៅ និងសារៈសំខាន់ រវាងសហរដ្ឋអាមេរិក និងតួកគី។ លោកឲ្យដឹងថា សហរដ្ឋអាមេរិក និងតួកគី នឹងធ្វើការរួមគ្នា នៅក្នុងប្រទេសស៊ីរី ជាទីកន្លែងដែលតួកគី បានធ្វើប្រតិបត្តិការយោធាឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម។ លោកបន្ថែមថា ប្រទេសទាំងពីរ បានចែករំលែកគ្នា នូវគោលដៅតែមួយ នៅក្នុងប្រទេសស៊ីរី ដោយបានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវករ IS និងក្រុមភេរវករដទៃផ្សេងទៀតរួមគ្នា។

គួររំឮកថា ទំនាក់ទំនងសហរដ្ឋអាមេរិក និងតួកគី បានរងភាពតានតឹង ដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ចាប់តាំងពីមានរដ្ឋប្រហារបរាជ័យ នៅក្នុងប្រទេសតួកគី ដើម្បីផ្តួលរលំ លោកប្រធានាធិបតី Recep Tayyip Erdogan នៅក្នុងឆ្នាំ២០១៦។

សហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ស្តីពីប្រតិបត្តិការយោធាតួកគី ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ក្នុងប្រទេសស៊ីរី ដើម្បីបណ្តេញក្រុមឧទ្ទាម YPG Kurdish ដែលតួកគីហៅថា ជាក្រុមភេរវករ ប៉ុន្តែមានការស្វាគមន៍ ដោយសហរដ្ឋអាមេរិក ថាជាកងកម្លាំងសម្ព័ន្ធមួយរបស់ខ្លួន នៅក្នុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS៕

ប្រភព៖​​ khmertalking

Loading...

មតិយោបល់