ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

មូលហេតុ​ចម្បង​នាំ​​ឲ្យ​យន្តហោះ​អ៊ីរ៉ង់​​ដឹក​មនុស្ស ៦៥នាក់​ធ្លាក់ គឺ​អាកាសធាតុ​​អាក្រក់​ខ្លាំង!

 

(អ៊ីរ៉ង់)៖ កត្តាចម្បងដែលបាននាំឲ្យយន្តហោះធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ជាចម្បង ដែលមានដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោកខ្លាំងជាដើម។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន ABC NEWS នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យន្តហោះខាងលើនេះ គឺជាប្រភេទ ATR-72 មានជើងហោះហើរលេខ EP3704 ផលិតនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះវ័យចំណាស់មួយ ទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែលមានរយៈចម្ងាយខ្លីប៉ុណ្ណោះ ហើយវាបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ដោយបានសម្លាប់មនុស្សទាំងអស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់) ដែលពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សជិះនៅលើនោះទាំងអស់មានរហូតដល់ ៦៦នាក់។

គួរបញ្ជាក់ថា យន្តហោះ ATR-72 មានគោលដៅពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូងប្រទេស ដែលមានចម្ងាយហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវាបានធ្លាក់នៅតំបន់ភ្នំ Zagros ដែលមានអាកាសធាតុអាក្រក់ខ្លាំង ហើយសូម្បីតែក្រុមសង្គ្រោះដែលប្រើប្រាស់ឧទ្ធម្ភាគចក្រនោះ ក៏មិនទាន់អាចទៅដល់កន្លែងកើតហេតុដែរ ព្រោះតែការធ្វើដំណើរទៅកាន់ទីនោះ អាចនឹងជាការផ្សងព្រេងដ៏គ្រោះថ្នាក់។

ដោយឡែកមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ ខាមេណៃ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី ក៏បានសម្តែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ ហើយថ្នាក់ដឹកនាំកំពូលៗបានបញ្ជាឲ្យក្រុមសង្គ្រោះទៅឲ្យដល់កន្លែងកើតហេតុ ដើម្បីប្រមូលយកសាកសពជនរងគ្រោះត្រឡប់មកវិញ និងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការធ្លាក់នោះឲ្យបាន៕

 

 

ប្រភព៖ Khmertalking

មតិយោបល់