ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

ក្លឹបបឹងកេត​ ចេញទៅ​ប្រកួតកាត់​ក្ដីជា​មួយ​ម្ចាស់ផ្ទះ​ Lao Toyota​ ល្ងាចនេះ

 

(ភ្នំពេញ)៖ ក្រោយប្រកួតស្មើក្រុមជើងឯកលីគកំពូលឡាវ Lao Toyota ដោយលទ្ធផល ៣-៣ ក្នុងជំនួបជើងទី១ ក្នុងដី ក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា នឹងធ្វើដំណើរទៅប្រទេសឡាវនាល្ងាចនេះ ដើម្បីប្រកួតកាត់សេចក្ដីជាមួយក្រុមម្ចាស់ផ្ទះ ក្នុងឈានទៅដណ្ដើមកៅអីវគ្គចែកពូលនៃពូល F ក្នុងព្រឹត្តិការណ៍ពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ រវាងក្រុមបឹងកេត និងក្រុមម្ចាស់ផ្ទះ Lao Toyota នឹងធ្វើឡើងនាថ្ងៃទី២ ខែកុម្ភៈខានស្អែក ហើយការប្រកួតនោះដែរ ក្រុមបឹងកេតចាំបាច់ត្រូវការឈ្នះ ឬក៏ស្មើគ្នាយ៉ាងហោច ៤-៤ ទើបក្រុមជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់នេះ អាចទទួលបានកៅអីវគ្គចែកពូល នៃពូល F តែប្រសិនបើចាញ់ ឬស្មើក្រុមម្ចាស់ផ្ទះត្រឹម ១-១ ឬ ២-២ នោះក្រុម Lao Toyota នឹងបានឡើងវគ្គបន្ដ៕

Loading...

ប្រភព៖ khmertalking

Loading...

មតិយោបល់