ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ សុក្រ ទី 16 ខែ វិច្ឆិកា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

វីវរហើយ Barcelona អាចនឹងគ្មានកីឡាករសំខាន់រូបនេះ ក្នុងជំនួបប៉ះតោខៀវ Chelsea

 

អេស្ប៉ាញ៖ កាលពីយប់មិញនេះ កីឡាករ Andres Iniesta បានដើរចេញពីទីលានដោយសារតែ បញ្ហារបួស ក្នុងពេលដែលក្រុមអ្នកមានបុណ្យ Barcelona យកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ១-០។

ខ្សែបម្រើដ៏សំខាន់ Iniesta ត្រូវបានដូរចេញនៅក្នុងនាទី២២ បន្ទាប់ពីមានបញ្ហាលើជើងខាងស្តាំ។ ខណៈដែលក្លិប Barcelona ក៏បានប្រាប់ឲ្យដឹងដែរថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានបញ្ហាសរសៃពួរ ហើយក្រុមគ្រូពេទ្យនឹងធ្វើការវិភាគ ទៅលើទំហំនៃបញ្ហារបួសជាបន្តទៀត។

ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្លិបយក្សនៅអេស្ប៉ាញមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែ កីឡាកររូបនេះអាចនឹងអវត្តមាន នៅពេលដែលក្រុមអ្នកមានបុណ្យ ត្រូវបើកកីឡដ្ឋានដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea សម្រាប់ការប្រកួតជើងទី២ នៃក្របខ័ណ្ឌ Champion League ផងដែរ។

គួរឲ្យដឹងដែរថា កាលពីការប្រកួតជើងទីមួយ ក្រុម Chelsea និងក្រុម Barcelona បានត្រឹមតែស្មើគ្នាដោយលទ្ធផល ១-១ ប៉ុណ្ណោះ។ ដូច្នេះការកាត់សេចក្តី រវាងក្រុមជើងខ្លាំងទាំង២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ឆាប់ៗខាងមុខនេះ ៕

កីឡាករ Andres Iniesta ពេលមានបញ្ហារបួស
កីឡាករ Andres Iniesta ពេលមានបញ្ហារបួស
កីឡាករ Andres Iniesta ពេលមានបញ្ហារបួស

ប្រភពៈ KhmerLoad

មតិយោបល់