ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ សុក្រ ទី 25 ខែ ឧសភា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

Alves លើកឡើងថា ​PSG អាចយកឈ្នះ​ Real Madrid ​ដោយមិន​ចាំបាច់មាន ​Neymar​ ឡើយ

 

(ប៉ារីស)៖ កីឡាករលេងក្នុងតំណែងខ្សែការពារ Dani Alves បានលើកឡើងថា ម្ចាស់ផ្ទះ Paris Saint-Germain អាចយកឈ្នះក្រុមការពារជើងឯក Real Madrid យប់នេះបានក្នុង UEFA Champions League ដោយមិនចាំបាច់ មាន Neymar ឡើយ។

ការថ្លែងបែបនេះដែលត្រូវបានដកស្រង់សំដីដោយ BBC បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនជំនួសក្រុមយក្ស ទាំងចាប់ផ្តើម ខ្សែការពារប្រេស៊ីលបានថ្លែងថា «ដ្បិតយើងធ្លាក់ដល់ចំណុចគ្រោះថ្នាក់ តែយើងត្រូវធ្វើអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានជ័យជម្នះមកវិញ។ ពិតណាស់មាន Neymar, PSG រឹតតែខ្លាំង ហើយគ្មានគេ ក៏ក្រុមនេះនៅតែខ្លាំងដែរ ពីព្រោះយើងមានកីឡាករល្អជាច្រើនទៀត។

Loading...

តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសំដីលើកឡើងមុនការប្រកួតប៉ុណ្ណោះ លទ្ធផលជាក់ស្តែងក្រោយបញ្ចប់៩០នាទី នៅកីឡដ្ឋាន Parc des Princes ម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ដ្បិត PSG ជាក្រុមដែលលេងមិនចាញ់ឡើយគ្រប់ការប្រកួតរដូវកាលនេះ ក៏ប៉ុន្តែពួកគេធ្លាប់ចាញ់ Real Madrid ៣ដងក្នុងការជួបគ្នានៅ Champions League ជាមួយនឹងការចាញ់ ៣-១ កាលពីជើងទី១ នៃវគ្គ១៦ក្រុមក្នុងផ្ទះរបស់ Real Madrid។

ដូច្នេះរាត្រីនេះ ម្ចាស់ផ្ទះ PSG ត្រូវរកបានឲ្យបាន ២គ្រាប់ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League បន្តទៀត ដោយពុំមានវត្តមានកីឡាករឆ្នើមប្រេស៊ីល Neymar នោះឡើយ ដោយសារតែរងរបួសប្រេះកជើងកាលពីខែមុន ពេល PSG លេងឈ្នះ Marseille ៣-០ ក្នុងក្របខណ្ឌ Ligue 1 របស់បារាំង៕

Loading...

មតិយោបល់