ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ (+855) 15 26 95 19
ថ្ងៃ ពុធ ទី 18 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ (+855) 15 26 95 19

Salah ​និង Kane ​កំពុង​ប្រជែង​ដណ្តើម​​ស្បែក​ជើង​មាស​ ខណៈ​ស៊ុត​បញ្ចូល​ទី​បាន​ ២៤​គ្រាប់​នៅ​ Premier League

 

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធដូចគ្នា Mohamed Salah របស់ក្លឹប Liverpool និង Harry Kane បានកំពុងតែប្រ ជែងគ្នាយកស្បែកមាស គ្រាដែលស៊ុតបញ្ចូលទីបាន ២៤គ្រាប់ស្មើគ្នាក្នុង Premier League រដូវកាលឆ្នាំ២០១៧-២០១៨ នេះ គិតត្រឹមសប្តាហ៍ទី២៩ ជើងទី២។

កីឡាករប្រធានក្រុមអេហ្ស៊ីប Mahamed Salah បានបន្ថែម១គ្រាប់ បាន២៤គ្រាប់ពេលក្រុមហង្សក្រហម Liverpool យកឈ្នះ Newcastle United ២-០ កាលពីរាត្រីថ្ងៃសៅរ៍ មុនពេលម្ចាស់ស្បែកជើងមាសរដូវកាលមុន Harry Kane របស់ក្លឹប Tottenham Hotspur បានខកខានរកគ្រាប់បាល់នាំមុខ Salah ពេលមាន់ខ្នាយមាស យកឈ្នះភ្ញៀវ Huddersfield សប្តាហ៍មុនដូចគ្នានៅ កីឡដ្ឋាន Wembley។

Loading...

តែយ៉ាងណាក៏ដោយ ទាំង Mohamed Salah និង Harry Kane ត្រូវបានគេរំពឹងថា រកគ្រាប់បាល់បំប៉ោងសំណាញ់ទី បាន៣០គ្រាប់ក្នុងម្នាក់ គ្រាដែល Premier League នៅសល់ ៩សប្តាហ៍ទៀត ក្នុងចំណោមកីឡាករ៦រូបដែលធ្លាប់ធ្វើ បាននាពេលកន្លងមកពីប្រកួតសរុប ៣៨ប្រកួតគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩៥-១៩៩៦មក រួមមាន Alan Shearer, Cristiano Ronaldo, Thierry Henry និង Luis Suarez ជាដើម៕

កីឡាករ Harry Kane

កីឡាករ Mohamed Salah

Loading...

មតិយោបល់