Hazard គិតថាកីឡាកររូបនេះ សាកសមនឹងឈ្នះពានរង្វាន់ កីឡាករល្អបំផុតក្នុង EPL ជាង Salah និង Kane

អង់គ្លេស៖ ពានរង្វាន់ PFA Player of The Year គឺជាពានរង្វាន់មួយ សម្រាប់ប្រគល់ឲ្យ កីឡាករល្អបំផុត នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះដែរ សម្រាប់ក្នុងការបោះឆ្នោតឆ្នាំនេះ កីឡាករ Eden Hazard បានបង្ហើបថា ខ្លួនបានជ្រើសរើសកីឡាករមួយរូប បើទោះបីជារូបគេមិនសូវបានស៊ុតបញ្ចូលទីច្រើនគ្រាប់ក៏ដោយ។
ខ្សែបម្រើក្លិបតោខៀវ Chelsea រូបនេះ បានប្រាប់់ថា ខ្លួនបានធ្វើការបោះឆ្នោតឲ្យអតីតមិត្តរួមក្រុម កីឡាករ Kevin De Bruyne របស់ក្លិបមេឃខៀវ Man City ។
គួរឲ្យដឹងថា បើទោះបីជាកីឡាករ Harry Kane និងកីឡាករ Mohamed Salah អាចរកគ្រាប់បាល់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយក្តី ក៏កីឡាករ Hazard ជឿជាក់ថា De Bruyne សាកសមបំផុតក្នុងការឈ្នះពានរង្វាន់មួយនេះ ដោយសារតែ រូបគេបានដើរតួសំខាន់ នៅក្នុងការលេងដ៏ល្អរបស់ Manchester City ៕



