ថ្ងៃ ព្រហសតិ៍ ទី 18 ខែ តុលា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ព្រហសតិ៍ ទី 18 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Mourinho ថា មនុស្សរាល់គ្នានឹងចាប់ផ្ដើមមើលលីកអ៊ីតាលីវិញ ព្រោះតែ Ronaldo

 

បរទេស៖ គ្រូបង្គោលរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយយាថា ប្រិយមិត្ដដែលស្នេហាវិស័យបាល់ទាត់ នឹងចាប់ផ្ដើមទស្សនាលីកកំពូលអ៊ីតាលីសាជាថ្មី បន្ទាប់ពីមានវត្ដមានរបស់កំពូលកីឡាករ Cristiano Ronaldo ធើ្វការប្រកួតនៅទីនោះ។

Cristiano Ronaldo

Ronaldo បានផ្លាស់ចេញពីក្រុម Real Madrid មកកាន់ក្រុមសេះបង្គង់ Juventus ក្នុងតម្លៃ១០០លានផោន កាលពីខែមុន ដែលធើ្វឲ្យប្រិយមិត្ដរបស់ក្រុមយក្សរបស់អេស្ប៉ាញ សោកស្ដាយមិនស្ទើរប៉ុន្មាននោះទេ។

យ៉ាងណាមិញ លោក Jose Mourinho ដែលធ្លាប់ជាអ្នកចាត់ការក្រុមម្ចាស់ពានរង្វាន់ Champions League ១៣សម័យ បានបញ្ចេញទស្សនរបស់លោកថា លីក Serie A នឹងចាប់ផ្ដើមទាក់ទាញមនុស្សជុំវិញពិភពលោកអោយមកទស្សនាលីកមួយនេះវិញ បន្ទាប់ពីបាត់បង់ប្រជាប្រិយមួយរយៈមកនេះ។

Ronaldo និង Mourinho

Ronaldo និង Mourinho

មតិយោបល់