ថ្ងៃ ពុធ ទី 19 ខែ ធ្នូ ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ពុធ ទី 19 ខែ ធ្នូ ឆ្នាំ 2018
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Real ចង់ឲ្យ Asensio លេងជំនួសកន្លែង Ronaldo នឹងលុបចោលការទិញ Hazard

 

អេស្ប៉ាញ៖ នៅក្នុងការប្រកួតបើករដូវកាល pre-season លើកនេះលោក Julen Lopetegui គ្រូបង្វឹកក្រុម Real Madrid បានជំរុញឲ្យកីឡាករ Marco Asensio ផ្លាស់ប្តូរទៅលេងនៅកន្លែងដែលកីឡាករ Cristiano Ronaldo ធ្លាប់លេងពីមុនជាជាងការចំណាយលុយយ៉ាងច្រើនទៅលើ Eden Hazard ។

Marco Asensio និង Andreas Pereira

នៅក្នុងក្លិប Real Madird គ្មានកីឡាករណាម្នាក់ដែលមានតម្លៃអត្ដពលកម្មថ្លៃជាង ១០០ លានអឺរ៉ូ (ជាង ១១៦ ដុល្លារអាមេរិក) នោះទេលើកលែងតែកីឡាករ Neymar ដែលផ្ទេរពីក្លិប Barcelona ទីកាន់ PSG តែប៉ុណ្ណោះ ចំណែកការទាមទាររបស់ក្លិបតោខៀវ Chelsea ចំនួន ២០០ លានអឺរ៉ូ(ជាង ២៣៦ ដុល្លារអាមេរិក)សម្រាប់ខ្សែបម្រើរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនោះវិញគឺមិនអាចទៅរួចនោះឡើយ។

បើទោះបីជាយ៉ាងណាក៏ដោយ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Lopetegui បាននិយាយថា Asensio គួរតែផ្លាស់ប្តូរទៅលេងនៅកន្លែងដែល Ronaldo ធ្លាប់លេងពីមុនទើបក្រុមអាចឈ្នះពានលីគកំពូលរបស់អេស្ប៉ាញដែលនឹងចាប់ផ្តើមនាពេលខាងមុខបាន។

មិនតែប៉ុណ្ណោះ លោកក៏មានទំនុកចិត្តទៅលើកីឡាករចំណូលថ្មី Vinícius Júnior ថាអាចនឹងសហការគ្នាជាមួយខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនោះបានផងដែរ ខណៈដែរលោកនៅតែមានបំណងប្រាថ្នាដ៏ធំធេងគឺមិនចង់ឲ្យប្រធានក្លិបលោក Florentino Perez ចំណាយលុយច្រើននៅក្នុងការទិញកីឡាករពេកនោះទេ ពោលគឺលោកចង់ពង្រឹងចំពោះកីឡាករចាស់របស់ក្លិបតែម្តង។

Eden Hazard

សូមបញ្ជាក់ថា លោក Lopetegui ពិតជាមានជំនឿថា Asensio អាចបន្តតំណែងរបស់កីឡាករ Ronaldo បានដោយមិនចាំបាច់ទាល់តែទិញខ្សែបម្រើ Eden Hazard បាននោះទេ ដោយលោកចង់ប្រើប្រាស់តែកីឡាករដែរមាននៅក្នុងក្លិបដូចជា Vinicius, Dani Ceballos ឬ Martin Odegaard តែប៉ុណ្ណោះគឺអាចមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ La Liga នៅរដូវកាល ២០១៨-១៩ លើកនេះ៕

ក្លិប Real Madrid
Marco Asensio
Marco Asensio
Marco Asensio

មតិយោបល់