ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Liverpool បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Leicester City​ ក្នុងសប្តាហ៏ទី ៤… (មានវីដេអូ)

 

ក្រុមម្ចាស់ផ្ទះ Leicester City បានបើកទ្វារកីឡដ្ឋាន King Power Stadium ដើម្បីទទួលក្រុមភ្ញៀវគឺក្រុម Liverpoolដោយការប្រកួតនេះក្រុមភ្ញៀវហាក់មាន ប្រៀបជាងដោយក្រុមភ្ញៀវសំបូរទៅដោយកីឡាករល្អ ហើយក្រុមភ្ញៀវបាននាំមុខ១គ្រាប់នៅនាទី​១០ដោយកីឡាករ Sadio Mane បន្ទាប់មកក្រុមភ្ញៀវក៏បានរក១គ្រាប់ទៀតនៅនាទី​៤៥បូក១ ដោយកីឡាករ Roberto Firmino ។ដល់ចប់តង់ទី១​ ដោយក្រុមភ្ញៀេវបាននាំមុខទៅលើក្រុមម្ចាស់ផ្ទះដោយលទ្ធផល ២ ទល់និង ០។

 

ដល់ចូលតង់ទី២ក្រុមទាំងពីរមានប្រៀបទៅវិញទៅមករហូតដល់ក្រុមម្ចាស់ផ្ទះអាចរកតាមពីក្រោយក្រុមភ្ញៀវបាន១គ្រាប់នៅនាទី៦៣ស៊ុតដោយកីករ Rachid Ghezzal ។

បញ្ចប់ការប្រកួតក្រុមភ្ញៀវ Liverpool បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Leicester City ក្នុងលទ្ធផល ២ ទល់និង ១ ក្នុងសប្តាហ៏ទី៤ ក្នុងពានរង្វាន់ Premier League។

មតិយោបល់