ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ក្រុមភ្ញៀវ Arsenal បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Cardiff Cityក្នុងសប្តាហ៏ទី៤…..(មានវិដេអូ)

 

ក្រុមម្ចាស់ផ្ទះ Cardiff City  បានបើកទ្វារកីឡដ្ឋាន Cardiff City Stadiumដើម្បីទទួលក្រុមភ្ញៀវគឺក្រុម Arsenalដោយការប្រកួតនេះក្រុមភ្ញៀវហាក់មាន ប្រៀបជាងដោយក្រុមភ្ញៀវសំបូរទៅដោយកីឡាករល្អ ហើយក្រុមភ្ញៀវបាននាំមុខ១គ្រាប់នៅនាទី​១១ដោយកីឡាករ Shkodran Mustafi បន្ទាប់មកក្រុមភ្ញៀវក៏បានរក១គ្រាប់ទៀតនៅនាទី​៤៥បូក២ ដោយកីឡាករ Victor Camarasa។ដល់ចប់តង់ទី១​ ដោយក្រុមទាំងពីរបានត្រឹមតែស្មើរគ្នាដោយលទ្ធផល ១ ទល់និង ១។

 

ដល់ចូលតង់ទី២ក្រុមទាំងពីរមានប្រៀបទៅវិញទៅមករហូតដល់ក្រុមភ្ញៀវបន្ថែមបាន១គ្រាប់នៅនាទី៦២ស៊ុតដោយកីឡាករ Aubameyang ប៉ុន្តែសំណាងមិនល្អក្រុមមា្ចស់ផ្ទះតាមស្មើនៅនាទី៧០ ដោយកីឡាករ Danny Ward ដោយលទ្ធផល ២ ទល់និង ២ ។នៅនាទី៨០ ក្រុមភ្ញៀវបានបន្ថែម១គ្រាប់ទៀតទៅលើក្រុមម្ចាស់ផ្ទះដែលរកបានដោយកីឡាករ Alexandre Lacazette ។

បញ្ចប់ការប្រកួតក្រុមភ្ញៀវ Arsenal បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Cardiff City ក្នុងលទ្ធផល ៣ ទល់និង ២ ក្នុងសប្តាហ៏ទី៤ ក្នុងពានរង្វាន់ Premier League

មតិយោបល់