ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

បេក្ខភាព១០នាក់ចុងក្រោយនៃពានរង្វាន់ FIFA Puskas Award 2018 (មានវីដេអូ)

 

កីឡាករមកទូទាំងពិភពលោកបានប្រកួតប្រជែងខំប្រឹងបំប៉ោងសំណាងទីដោយការស៊ុតបាល់បញ្ចូលទី ប៉ុន្តែមិនមែនត្រឹមតែស៊ុតអោយតែបាននោះទេ គឺពួកគេខំប្រឹងប្រែងក្នុងការស៊ុតបាល់ដ៏ល្អបំផុតដើម្បីដណ្តើមពានរង្វាន់ FIFA Puskas Award ហើយកីឡាករទាំងអស់នោះជម្រាញនៅសល់តែកីឡាករ១០ រូបប៉ុណ្ណោះ ។ កីឡាករទាំង១០ រូបនោះមាន៖

១- កីឡាករ Gareth Bale ជម្រើសជាតិវ៉ែល និងជាកីឡាកររបស់ក្លឹប Real Madrid ដែលរូបគេបានស៊ុតបាល់បញ្ចូលនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champion Leaguage ពេលគេប៉ះ Liverpoor ។

២- កីឡាករ Denis Cheryshev ជម្រើសជាតិរុស្សី និងជាកីឡាកររបស់ក្លឹប Villareal រូបគេបានស៊ុតបាល់បញ្ចូលគ្រាប់បាល់ដ៏អស្ចារ្យកាលប៉ះជាមួយនឹងជម្រើស ក្រូអាត ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ។

៣- កីឡាករ Lazaros Christodoulopoulos ជម្រើសជាតិក្រិច និងក្លឹប AEK Athens ដែលរូបគេបានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ ពេលប៉ះជាមួយនឹងក្លឹប Larissa ។

៤- កីឡាករ Cristiano Ronaldo ជម្រើសជាតិ ព័ទុហ្កាល់ និងក្លឹប Real Madrid (បច្ចុប្បន្នក្លឹប Juventus) កីឡាកររូបនេះបានស៊ុតបាល់ bicycle kick បានយ៉ាងល្អពេលប៉ះជាមួយនឹងក្លឹប Juventus ។

៥- កីឡាករ Giorgian De Arrascaeta ជម្រើសជាតិអ៊ុយរ៉ាកាយ និងក្លឹប Cruzeiro កីឡាកររូបនេះបានកាប់បាល់បញ្ចូលទីបានយ៉ាងល្អ ពេលប៉ះជាមួយក្លឹប America MG ។

៦- កីឡាករ Riley McGree ជម្រើសជាតិអូស្រ្តាលី និងក្លឹប Newcastle Jet ដែលរូបបានស៊ុតបាល់បំប៉ោងសំណាងបានយ៉ាងអស្ចារ្យ ពេលប៉ះជាមួយក្លឹប Melbourne City ។

៧- កីឡាករ Lionel Messi ជម្រើសជាតិអាហ្សង់ទីន និងក្លឹប Barcelona ដោយបានស៊ុតបាល់បញ្ចូលទីអោយជម្រើសជាតិគេ ពេលប៉ះជាមួយនឹងជម្រើសជាតិនីសេរីយ៉ា ។

៨- កីឡាករ Benjamin Pavard ជម្រើសជាតិបារាំង និងក្លឹប  Stugard ដោយស៊ុតបាល់បញ្ចូលទីអោយជម្រើសបារាំងបានយ៉ាងល្អបំផុត ពេលប៉ះជាមួយនឹង អាហ្សង់ទីន ។

៩- កីឡាករ Ricardo Quaresma ជម្រើសជាតិ ព័រទុហ្កាល់ និងក្លឹប Besitas ដែលរូបគេបានប្រើជើងស្តាំស៊ុតបាល់បញ្ចូលបានយ៉ាងល្អបំផុតពេលប៉ះជាមួយនឹងជម្រើសជាតិអ៊ឺរ៉ង់ ។

១០-កីឡាករ Mohamed Salah ជម្រើសជាតិអេស៊ីប និងក្លឹប Liverpoor ដែលរូបគេបានស៊ុតបាល់បញ្ចូលពេលប៉ះជាមួយនឹងក្លឹប Everton ។

សូមអញ្ជើញទស្សនាវីដេអូៈ

មតិយោបល់