ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

ក្រុមភ្ញៀវ Liverpool បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងសប្តាហ៏ទី៥…..(មានវិដេអូ)

 

ក្រុមម្ចាស់ផ្ទះ Tottenham Hotspur  បានបើកទ្វារកីឡដ្ឋាន Wembley ដើម្បីទទួលក្រុមភ្ញៀវគឺក្រុម Liverpool ដោយការប្រកួតនេះក្រុមភ្ញៀវហាក់មាន ប្រៀបជាងដោយក្រុមភ្ញៀវសំបូរទៅដោយកីឡាករល្អ ហើយក្រុមភ្ញៀវបាននាំមុខ១គ្រាប់នៅនាទី​៣៩ដោយកីឡាករ Georginio Wijnaldum។ដល់ចប់តង់ទី១​ ដោយក្រុមភ្ញៀវបានយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល ១ ទល់និង ០។

ដល់ចូលតង់ទី២ក្រុមទាំងពីរមានប្រៀបទៅវិញទៅមករហូតដល់ក្រុមភ្ញៀវបន្ថែមបាន១គ្រាប់នៅនាទី៥៤ស៊ុតដោយកីឡាករRoberto Firmino ប៉ុន្តែសំណាងមិនល្អក្រុមមា្ចស់ផ្ទះតាមពីរក្រោយនៅនាទី៩០បូក៣ ដោយកីឡាករ Erik Lamela ដោយលទ្ធផល ២ ទល់និង ១ ។

បញ្ចប់ការប្រកួតក្រុមភ្ញៀវ Liverpool បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ២ ទល់និង ១ ក្នុងសប្តាហ៏ទី៥ ក្នុងពានរង្វាន់ Premier League៕

មតិយោបល់