ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Anthony Martial ប្រាប់ភ្នាក់ងារឱ្យយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Man Utd

 

  កីឡាករ Anthony Martial បន្តចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់ក្លិប Manchester United ក្រោយពេល លោក Jose Mourinho បានចាកចេញពីក្លឹប ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial បានបដិសេធការចរចារអំពីកិច្ចសន្យាថ្មីរបស់គាត់នៅរដូវកាលនេះដោយសារតែទំនាក់ទំនងរវាងគាត់និងលោក Mourinho មិនចុះសម្រុងនឹងគ្នា ។

គាត់មានអារម្មណ៍ថាលោក Mourinho មិនបានផ្តល់ឱកាសឱ្យគាត់ជាប់ជម្រើស១១នាក់ដំបូងឡើយ ខណៈពេលដែលក្រុមមួយនេះមានការបរាជ័យជាច្រើនប្រកួតក៏ដោយ ។

គួរបញ្ជាក់ផងដែរថា អតីតអ្នកចាត់ការរបស់ក្លិប Man utd លោក Mourinho បានចាកចេញពី Man utd ក្រោយដឹកនាំក្លិបចាញ់ Liverpool ចុងក្រោយដោយលទ្ធផល ៣ទល់នឹង១ ។

មូលហេតុដែលធ្វើកីឡាករ Martial ព្រមបន្តកិច្ចសន្យាថ្មីនៅ Man utd ដោយ៧ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Ole Gunnar Solskjar គឺ៥ប្រកួតហើយដែលកីឡាករសញ្ជាតិបារាំងនេះបានជាប់ជម្រើស១១នាក់ដំបូង ហើយអ្វីដែលអស្ចារ្យសម្រាប់អ្នកចាត់ការសញ្ជាតិន័វ៉េរគឺ៧ប្រកួតឈ្នះទាំងអស់ ។

ក្លិបដែលមានទីតាំងនៅទីក្រុង Manchester មួយនេះនឹងធ្វើដំណើរកាន់ទឹកដី Emirates Stadium នៅទីក្រុងឡុង ដើម្បីប្រកួតជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ក្នុងពានរង្វាន់ FA Cup ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២ៈ៥៥នាទី ម៉ោងនៅកម្ពុជា ។

មតិយោបល់