ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Spur ហាលអាវត្រឹមវគ្គពាក់កណ្តាលផ្តាច់ព័ត្រក្រោមថ្វីជើងតោខៀវ (មានវីដេអូ)

 

កាលពីយប់មិញមានការប្រកួតគូរពិសេសមួយគូរក្នុងតំបន់អ៊ឺរ៉ុបក្នុងពានរង្វាន់ EFL Cup របស់អង់គ្លេស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័ត្រ រវាងក្រុមម្ចាស់ផ្ទះតោខៀវ Chelsea និងក្រុមភ្ញៀវមាន់ខ្នាយមាស Tottanham Hotspur ។

ដែលកាលប្រកួតនេះព្រឹត្តិឡើងលើទឹកដី Stamford Bridge នៅទីក្រុងឡុង ចក្រភពអង់គ្លេសកាលពីយប់មិញនេះ ។ ក្រុមដែលមានរហ័សនាមថា តោខៀវ បានធ្វើការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវនៅតង់ទី១ ហើយក៏បានស៊ុតប៉ាល់បំប៉ោងសំណាញ់ទី២គ្រាប់នៅនាទីទី២៧ ដោយកីឡាសញ្ជាតិបារាំង N’golo Kante នាទីទី៣៨ ដោយកីឡាករ Eden Hazard ចប់វគ្គទី១ Chelsea 2-0 Spur ។ លុះចូលតង់ទី២ ក្រុមភ្ញៀវ និងក្រុមម្ចាស់ផ្ទះបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង នៅនាទីទី៥០ កីឡាករ Fernando Llorente បានស៊ុតបាល់បញ្ចូលទី១គ្រាប់មកវិញ ។ ហើយរក្សាលទ្ធផល ២ទល់នឹង១ រហូតដល់ចប់៩០ នាទី ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះធ្វើការប្រកួតពីរជើង ប៉ុន្តែលើកលែងតែវគ្គផ្តាច់ព័ត្រប៉ុណ្ណោះដែលធ្វើឡើងតែមួយជើងប៉ុណ្ណោះ ។ កាលពីជើងទី១ ម្ចាស់ផ្ទះ Spur បានយកឈ្នះក្រុមភ្ញៀវ Chelsea ដោយលទ្ធផល១ទល់នឹង០ សរុបលទ្ធផលទាំងពីរជើង ២ទល់នឹង២ ។ ដូច្នេះដើម្បីស្វែងរកក្រុមតែមួយប៉ុណ្ណោះដើម្បីឡើងទៅវគ្គផ្តាច់ព័ត្រ ។ ក្រុមទាំងពីរបានទាត់បាល់១១ម៉ែត្រកាត់សេចក្តី ដោយក្រុមម្ចាស់ផ្ទះ Chelsea 4-2 Spur ។

ដូច្នេះវគ្គផ្តាច់ព័ត្រតោខៀវ Chelsea នឹងជួបជាមួនឹង Manchester City នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១ៈ៣០ នាទីយប់ នៅកីឡាដ្ឋានជាតិ Wembley ដែលជាទឹកដីកណ្តាល។

វីដេអូហាយឡាយៈ

មតិយោបល់