ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Real Madrid យកឈ្នះ Girona ខណៈពេល Barcelona ចាញ់ក្រុមម្ចាស់ផ្ទះ……(មានវីដេអូ)

 

អធិរាជស Real Madrid បានបើកទ្វារកីឡាដ្ឋាន Estadio Santiago Bernabeu របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Girona ក្នុងពានរង្វាន់ Copa de Rey វគ្គ Quarter Final ។

ដែលការប្រកួតនេះក្រុមភ្ញៀវបានបើកការនាំមុខនៅនាទីទី៧ ដោយកីឡាករ Anthony Lozano រំលងបាន១១នាទី កីឡាករ Lucas Vazquez របស់ Real Madrid បានតាមស្មើ នៅនាទីទី៤២ កីឡាករ Sergio Ramos បានទាត់បាល់ពិន័យ១១ម៉ែត្រ អោយ Real Madrid នាំមុខវិញម្តង ។ លុះចូលដល់វគ្គទី២ នាទីទី៦៦ កីឡាករ Alex Granell បានទាត់បាល់ពិន័យ១១ម៉ែត្រវិញម្តង តាមស្មើ២ទល់នឹង២ រំលងបាន១០នាទីកីឡាករ Ramos ដដែលបានស៊ុតបាល់នាំមុខក្រុមភ្ញៀវ ៣ទល់នឹង២ ៗនេះមិនទាន់ធានា១០០%ទេ សម្រាប់ការប្រកួតជើងទី២ ៣ក្រោយមក កីឡាករ Karim Benzema បានបន្ថែម១គ្រាប់ទៀត ជួយ Real Madrid យកឈ្នះក្រុមភ្ញៀវ Girona ៤ទល់នឹង២ ។

ចំណែកក្រុមកំពូលតារាងលីគកំពូលអេស្បាញ Barcelona បានភ្លាតស្នៀតចាញ់ក្រុមលេខ៤ក្នុងលីគ Sevilla ដោយលទ្ធផល ២ទល់នឹង០ ក្នុងពានរង្វាន់ Copa de Rey ដូចគ្នា ពីរគ្រាប់របស់ Sevilla រកបានដោយកីឡាករ Pablo Sarabia នៅនាទីទី៥៨ និងកីឡាករ Wissam Ben Yedder នៅនាទីទី៧៦ ។

ការប្រកួតជើងទី២ៈ អធិរាជស Real Madrid នឹងធ្វើដំណើរទៅកាន់ទឹកដី Estadi Municipal de Montillivi របស់ Girona សម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣ៈ៣០ រំលងអធ្រាត ។

ចំណែកឯ Barcelona នឹងបើកទ្វាកីឡាដ្ឋាន Camp Nou របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Sevilla សម្រាប់ជើងទី២ ដូចគ្នា នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៣ៈ៣០ នាទីរំលងអធ្រាត ។

វីដេអូហាយឡាយៈ

មតិយោបល់