ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Man Utd នៅបន្តការឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer (មានវីដេអូ)

 

ក្រុមដែលមានរហស្សនាមថាបិសាចក្រហម Manchester United នៅតែបន្តធ្វើបានយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិ ន័រវ៉េ លោក Ole Gunnar Solskjaer ដោយបានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ៣ទល់នឹង១ កាលពីយប់មិញក្នុងពានរង្វាន់ FA Cup ជុំ៤ ឬហៅវគ្គ៤ក្រុមចុងក្រោយ។

ការប្រកួតនេះក្រុមម្ចាស់និងក្រុមភ្ញៀវបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក តែក្រុមភ្ញៀវជាអ្នកនាំមុខមុនពីរគ្រាប់ដោយកីឡាករ Alexis Sanchez នៅនាទីទី៣១ និងកីឡាករ Jesse Lingard នៅនាទីទី៣៣ រំលងបាន១០នាទីកីឡាករ Pierre Emercik Aubameyang បានស៊ុត១គ្រាប់តាមពីក្រោយ ២ទល់នឹង១ ចូលដល់វគ្គទី២ ក្រុមរបស់លោក Unai Emery បានខិតខំប្រឹងប្រែងតែមិនអាចរកគ្រាប់បាល់តាមស្មើបាន រហូតដល់នាទី៨២ទើបកីឡាករដែលទើបតែបន្តកិច្ចសន្យាថ្មីជាមួយនឹង Manchester United កីឡាករ Anthony Martial រកបានមួយគ្រាប់បន្ថែមទៀតធានាអោយបិសាចក្រហមឡើងទៅវគ្គផ្តាច់ព័ត្រ ។

សូមទស្សនាវីដេអូហាយឡាយ៖

មតិយោបល់