ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

កូរ៉េ និងអូស្ត្រាលី ហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើង…………(មានវីដេអូ)

 

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអស់សិទ្ធិនឹងបន្តទៅវគ្គ៤ក្រុមចុងក្រោយហើយ ដោយបរាជ័យក្រោមថ្វីជើងក្រុមជាតិកាតា កាលពីយប់មិញក្នុងពានរង្វាន់ Asian Cup ក្នុងកីឡាដ្ឋាន Zayed Sport City Stadium ដោយបញ្ចប់លទ្ធផល ១ទល់នឹង០ ។ ដែលការប្រកួតនេះក្រុមជម្រើសជាតិ កូរ៉េខាងត្បូងគ្រប់គ្រងបាល់៦៣% ស៊ុតបាន៧ជើង ចំគោលដៅ២ជើង ។ ចំណែកឯក្រុមជម្រើសជាតិកាតាវិញ គ្រប់គ្រងបាល់ ៣៧% ស៊ុតបាន៧ជើង ចំគោលដៅ ៤ជើង ។

មួយគូរក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម បានទទួលស្វាគមន៍ម្ចាស់ជើងឯក Asian Cup 2015 អូស្ត្រាលី  នៅកីឡាដ្ឋាន Hazza Bin Zayed Stadium ក្រោមក្រសែភ្នែកអ្នកគាំទ្រ ២៥,០៥៣ នាក់ ។ ក្រុមម្ចាស់ផ្ទះពិតជាមិនធ្វើអោយអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ ដោយបានយកឈ្នះក្រុមជម្រើសជាតិអូស្ត្រាលី ១ទល់នឹង០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព័ត្រ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអារ៉ាប់រួម នឹងត្រូវជួបជាមួយនឹង ជម្រើសជាតិកាតា នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩យប់ នៅកីឡាដ្ឋាន Mohammad Bin Zayed Stadium ។

ចំណែកមួយគូរទៀត ជម្រើសជាតិ ជប៉ុន នឹងត្រូវជួបជាមួយនឹង ជម្រើសជាតិអ៊ីរ៉ង នៅថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ យប់នៅកីឡាដ្ឋាន Hazza Bin Zayed Stadium ។

សូមទស្សនាវីដេអូហាយឡាយ៖

មតិយោបល់