ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

Juventus រង់បរាជ័យ៣ទល់នឹង០ ខណៈពេល Roma ចាញ់ Fiorentina យ៉ាងចាស់ដៃ(មានវីដេអូ)

 

ក្រុមសេះបង្កង់ Juventus បានរងបរាជ័យក្រោមថ្វីជើង ក្រុម Atalanta ក្នុងពានរង្វាន់ Coppa Italia កាលពីយប់មិញដោយលទ្ធផល ៣ទល់នឹង ០ ។

ក្រុមម្ចាស់ជើងឯក Coppa Italia ១៣សម័យកាល Juventus ធ្វើមិនបានល្អតតែសោះកាលពីយប់មិញដោយភ្លាតចាញ់ក្រុមដែលមានចំណាត់ថ្នាក់លេខ ៧ ក្នុងតារាងលីគកំពូល Italy ដោយការប្រកួតនេះក្រុម Juventus បានធ្វើដាក់សម្ពាតយ៉ាងខ្លាំងទៅលើក្រុម Atalanta ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន ផ្ទុយទៅវិញក្រុម Atalanta ទេដែលជាអ្នករកគ្រាប់បាល់បានមុននៅនាទី៣៧ ដោយកីឡាករ Timothy Castagne ក្រុមJuventus បានធ្វើការវាយសម្រុកដើម្បីរកគ្រាប់បាល់តាមស្មើរ ប៉ុន្តែមិនមែនជារឿងងាយស្រួលទេសម្រាប់ Juventus សម្រាប់ឡើងទៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ នៅនាទី ៣៩ និងនាទី ៨៦ ពីរគ្រាប់របស់កីឡាករ Duvan Zapata បញ្ចប់ក្តីសង្ឃឹមរបស់ម្ចាស់ជើងឯក១៣សម័យកាល Juventus ។

ចំណែកមួយក្រុមទៀត ក្រុម Roma បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើង Fiorentina ៧ទល់នឹង១ ។ ក្រុមម្ចាស់ជើងឯក Coppa Italia ៩សម័យកាល និងក្រុម Fiorentina បានខំប្រឹងធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែ ម្ចាស់ផ្ទះ Fiorentina ជាអ្នកនាំមុខ២គ្រាប់មុន ទើប Roma តាមបានមួយគ្រាប់វិញនៅនាទី២៨ រំលងបាននាទី Fiorentina បានស៊ុតបន្ថែមមួយគ្រាប់ទៀត ចូលវគ្គទី២ បន្ថែមបាន៤គ្រាប់ទៀត បញ្ចប់៩០នាទី Fiorentina ៧ Roma ១ ។

សូមទស្សនាវីដេអូហាយឡាយៈ

#Atalanta Vs Juventus

#Fiorentina Vs Roma

មតិយោបល់