ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 010 41 11 63 - 087 41 11 63
ថ្ងៃ ច័ន្ទ ទី 17 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 010 41 11 63 - 087 41 11 63

សោកស្តាយ៣ប្រកួតមិនស្គាល់ភាពថាឈ្នះសម្រាប់ជម្រើសជាតិកម្ពុជា តែលោកហុងដានិយាយថា………..

 

ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ បានទទួលសិទ្ធិធ្វើជាម្ចាស់សម្រាប់វគ្គជម្រុះក្នុងពូល H ក្នុងពានរង្វាន់ Asia Cup Thailand 202o ដែលមាន៤ក្រុមចូលរួមៗមាន៖ ជម្រើសជាតិ អូស្ត្រាលី កូរ៉េខាងត្បូង ចិនតៃប៉ិ និងជម្រើសជាតិកម្ពុជា ដែលការប្រកួតនេះចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។ សម្រាប់ការប្រកួតនេះជម្រើសជាតិកម្ពុជា បានប្រកួតបើកឆាកជាមួយនឹងក្រុមជម្រើសជាតិ អូស្ត្រាលី

ដោយចាញ់ក្នុងលទ្ធផល ៦ទល់នឹង០ ជំនួបទី២ ជាមួួយនឹងជម្រើសជាតិកូរ៉េខាងត្បូងដោយចាញ់ក្នុងលទ្ធផល ៦ទល់នឹង ១ ក្នុងប្រកួតចុងក្រោយជួបជាមួយនឹងជម្រើសជាតិ ចិនតៃប៉ិ បញ្ចប់លទ្ធផល ១ទល់នឹង១ ។

ថ្លែងពេលបញ្ចប់ការប្រកួតគ្រូបង្វឹកលោក ហុងដា ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា កូនក្រុមរបស់លោកកំពុងតែលេងបានយ៉ាងល្អ លេងទំនុកចិត្តមិនមានការភ័យខ្លាច ទាំងអស់នេះជាអ្វីដែលោកចង់បាន ។

មតិយោបល់